Thursday, January 9, 2014

The Day She Lost Virgin

Dream became a reality in the day of love, spreading Western culture, is held by many young people considered to be one of the happiest days for trekking entertainment outside with their friends and loved ones. Is that meaningful love? Some teenagers often confusing love is sacrifice the body to sexually in the first time with a boyfriend or girlfriend their day of love to prove that they really love each other.



But if this is true love? Female Maria is a young woman who call phone system to advise on options during pregnancy and contraception of Marie Stopes International Cambodia (Marie Stopes In-ternational Cambodia), and she wanted to share her story in the day of love with you to avoid the fate unfortunately like her. Women her break a story regret her life: 'My name is Maria. I want to tell my past experience regarding the day of love to all of you. I moved from Siem live in 2012. My parents has been hard work to save money for me to come to finance a college education. You treated me as a beautiful woman with beauty, who has big brown eyes and long, sleek hair. They tell me that I look like a movie star. I popular among students, and I have had many friends. I also have a boyfriend who is a student at the same university. So far, he has asked me to have sex with him, but he was bland, and every time I refused he never forced me. Virgin, but later I was in the abandoned house in the night on February 14. On the day of love, 2012, I, along with my friends and boyfriend appointment at Sorya Shopping Center, and then we were riding, trekking and stopped in the garden to sit down and chat. Then we came to eat the Suzuki soup for dinner. My boyfriend stopped the street to buy a rose in relation to me. We were very happy with some funny jokes. After eating dinner and my friends back home, only me and my boyfriend just two. My boyfriend told me that he loved me and gave a gift to me. Roses and a contact. It is the most beautiful flower that I never received from any man. No one has ever such beautiful roses to me. I thank him for this gift. That's when he told me that he wants us to confirm our love for each other, spent a night at the inn. I feel scared and do not want to. I told him that I want to wait until we get married, but he told us in love and today is the day of love. I tried to argue, but he was also angry and unhappy and threatened divorced with me. I do not want to got divorced, I love him. So I agreed to the house with him and spend the night together. I do not like things that he forced me to go to the house with him, but that which is love, he never forced me to do so again, I no longer think about that anymore. Night after passing honey that night already. I continued my studies, and we sometimes met eat dinner or sometimes also meet at home often. One or two months after the day of love, I started missing. Sometimes I feel tired and sick. I also began to worry. My friend suggests that pharmacies should buy a device to check urine pregnancy. That's when I knew I was pregnant. I did not know anything related to pregnancy or contraception. I had heard about condoms Number 1, but when I told the boyfriend of my to use it as at the guest house the day of love, he told me that if we really love each other, they do not have to use a condom, and told me to stop worrying and should believe in him. I feel very embarrassed that I was not married, but pregnant. When I told him that his pregnant I not be angry. 'He says he loves me anymore, he does not want children, and that he can not provide for me. At that time I felt very lonely. I do not know, I went to the pharmacy to buy medicine to abortion. I get clear information about how to use drugs and side effects. After I took it upset me greatly, many bleeding and fever and infection. I know the phone system to advise about their options during pregnancy and contraception Marie Stopes through a friend and called to them to know that I should be doing. A counselor who is friendly to advise me on the phone told where to go to get health care and safety. When I arrived at the hospital, the infection is severe to make me spend more money in the inpatient hospital 1 week. Since then, I feel very weak and difficult to aggregate. Because I have to spend more money for health care, I can not pay anymore, so I dropped out of school. Now I can fulfill a dream to work as a financial officer at the bank. Now I have to work their small Grocery Store in front of the home of my parents to support them that they have a very old, he said. Mrs. Elizabeth midwives and a consultant through a telephone counseling about their options during pregnancy and contraception Marie Stopes said she is usually occur among young people today. She said: 'I feel a certain sympathy deeply in her and young women the other, because if they know that they have options, they can protect themselves from pregnancy who do not want and abortion unsafe on the day of love. Marie Stopes mobile counseling options during pregnancy and contraception that women can call to get information and advice if they are pregnant. You can call this phone system anytime and everywhere, and you advise our friendly can help provide answers to questions about how to prevent unintended pregnancy and places that serve safe. Information about your situation will be kept confidential. Maria last little advice to the reader: 'I want to share my story with other women as a lesson to keep your life hardships like me, and to achieve their dreams. I want to tell all the girls in our lives, things are not at all according to plan, and you must be prepared if things will not work according to plan. Women should have a strength and not to their partners forced to have sex. If your partner really loves you, they will wait because true love is possible for him to wait. But if you and your partner think it's the appropriate time for sex, you need assurance that you are protecting yourself from unwanted pregnancy and sexually transmitted diseases. To make a smart girl, you are empowering themselves by telling themselves about sexual and reproductive health options. Through these methods, you can protect yourself and planning for a bright future and its splendor.
ប៉ុន្តែតើនេះជាសេចក្ដីស្រឡាញ់ដ៏ពិតប្រាកដមែនទេ? ស្រីយ៉ា គឺជាយុវនារីម្នាក់ដែលបានទូរស័ព្ទមកកាន់ប្រព័ន្ធទូរស័ព្ទផ្តល់ ប្រឹក្សាអំពីជម្រើសនៅពេលមានផ្ទៃពោះ និងពន្យារកំណើតរបស់អង្គការម៉ារីស្តូបអន្តរជាតិកម្ពុជា(Marie Stopes In-ternational Cambodia) ហើយនាងចង់ចែករំលែករឿងរ៉ាវរបស់នាងក្នុងថ្ងៃនៃក្ដីស្រឡាញ់ ជាមួយលោកអ្នកដើម្បីចៀសវាងកុំឲ្យមានជោគវាសនាអកុសលដូចរូបនាង។ នារីស្រស់សោភា ស្រីយ៉ា បានទម្លាយពីរឿងរ៉ាវដែលជាវិប្បដិសារីមួយជីវិតរបស់នាងថា៖«នាង ខ្ញុំឈ្មោះ ស្រីយ៉ា។ នាងខ្ញុំចង់ប្រាប់ពីបទពិសោធអតីតកាលរបស់នាងខ្ញុំទាក់ទិននឹងថ្ងៃ នៃសេចក្ដីស្រឡាញ់ដល់អ្នកទាំងអស់គ្នា។ នាងខ្ញុំបានផ្លាស់ពីខេត្តសៀមរាប មករស់នៅភ្នំពេញកាលពីឆ្នាំ2012។ ឪពុកម្ដាយរបស់នាងខ្ញុំបានខិតខំធ្វើការយ៉ាងលំបាកលំបិន ក្នុងការសន្សំប្រាក់សម្រាប់នាងខ្ញុំឲ្យមកភ្នំពេញដើម្បីសិក្សា ផ្នែកហិរញ្ញវត្ថុនៅមហាវិទ្យាល័យមួយ។ អ្នករាល់គ្នាចាត់ទុកខ្ញុំជានារី ដែលមានសម្រស់ស្រស់ស្អាតមួយរូបដែលមានកែវភ្នែកធំៗពណ៌ត្នោត និងសក់វែងរលើបរលោង។ ពួកគេប្រាប់នាងខ្ញុំថា នាងខ្ញុំមើលទៅដូច តារាកុន។ នាងខ្ញុំមានប្រជាប្រិយភាពក្នុងចំណោមនិស្សិតៗ ហើយនាងខ្ញុំមានមិត្តភក្ដិជាច្រើន។ នាងខ្ញុំក៏មានមិត្តប្រុសម្នាក់ដែលជានិស្សិតនៅសាកលវិទ្យាល័យ ជាមួយគ្នាផងដែរ។ កន្លងមកគាត់បានស្នើសុំនាងខ្ញុំ ដើម្បីរួមភេទជាមួយគាត់ ប៉ុន្តែគាត់ជាមនុស្សសុភាពរាបសា ហើយរាល់ពេលដែលនាងខ្ញុំបដិសេធ គាត់មិនដែលបង្ខំនាងខ្ញុំទេ។ ប៉ុន្តែក្រោយមកព្រហ្មចារីរបស់នាងខ្ញុំ ត្រូវបានអស់ក្នុងបន្ទុបផ្ទះសំណាក់ នៅយប់ថ្ងៃ14 កុម្ភៈ។ នៅថ្ងៃនៃសេចក្ដីស្រឡាញ់ឆ្នាំ2012 នាងខ្ញុំ រួមជាមួយមិត្តភក្ដិ និងមិត្តប្រុសរបស់ខ្ញុំ បានណាត់ជួបគ្នានៅផ្សារទំនើបសូរិយា ហើយបន្ទាប់មកពួកយើងជិះម៉ូតូដើរលេង និងឈប់នៅសួនច្បារដើម្បីអង្គុយជជែកគ្នាលេង។ បន្ទាប់មកពួកយើងនាំគ្នាទៅញ៉ាំស៊ូគីស៊ុបសម្រាប់អាហារពេលល្ងាច។ មិត្តប្រុសរបស់នាងខ្ញុំបានឈប់តាមផ្លូវដើម្បីទិញផ្កាកុលាបមួយទង ឲ្យនាងខ្ញុំ។ ពួកយើងសប្បាយរីករាយយ៉ាងខ្លាំង លាយជាមួយនឹងសំណើចនិយាយកំប្លែង។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច មិត្តភក្ដិរបស់នាងខ្ញុំបានត្រឡប់ទៅផ្ទះ នៅសល់តែនាងខ្ញុំនិងមិត្តប្រុសនាងខ្ញុំតែពីរនាក់ប៉ុណ្ណោះ។ មិត្តប្រុសរបស់នាងខ្ញុំបានប្រាប់នាងខ្ញុំថាគាត់ស្រឡាញ់នាង ខ្ញុំ និងបានប្រគល់អំណោយមួយដល់នាងខ្ញុំ។ គឺជាផ្កាកូលាបមួយទង។ វាគឺជាផ្កាដ៏ស្អាតបំផុតដែលនាងខ្ញុំមិនដែលធ្លាប់បានទទួលពីបុរសណាម្នាក់ឡើយ។ មិនដែលមាននរណាធ្លាប់ឲ្យផ្កាកូលាបដ៏ស្អាតបែបនេះដល់នាងខ្ញុំឡើយ។ ខ្ញុំបានអរគុណគាត់សម្រាប់អំណោយនេះ។ នោះគឺជាពេលដែលគាត់បានប្រាប់នាងខ្ញុំថា គាត់ចង់ឲ្យពួកយើងបញ្ជាក់នូវសេចក្ដីស្រឡាញ់របស់ពួកយើងចំពោះគ្នា ដោយចំណាយពេលមួយយប់នៅឯផ្ទះសំណាក់។ នាងខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយមិនចង់ទៅនោះទេ។ ខ្ញុំបានប្រាប់គាត់ថា នាងខ្ញុំចង់រង់ចាំពេលពិសេសនេះរហូតដល់ថ្ងៃដែលយើងរៀបការ ប៉ុន្តែគាត់បានប្រាប់វិញថា ពួកយើងស្រឡាញ់គ្នា ហើយថ្ងៃនេះ ជាថ្ងៃនៃសេចក្ដីស្រឡាញ់។ នាងខ្ញុំបានព្យាយាមប្រកែក ប៉ុន្តែគាត់ក៏ខឹង និងមិនសប្បាយចិត្ត ហើយគំរាមចែកផ្លូវគ្នាជាមួយនាងខ្ញុំ។ នាងខ្ញុំមិនចង់ចែកផ្លូវគ្នាទេ ខ្ញុំស្រឡាញ់គាត់។ ដូច្នេះនាងខ្ញុំក៏បានយល់ព្រមទៅផ្ទះសំណាក់ជាមួយគាត់ ហើយចំណាយពេលមួយយប់នៅជាមួយគ្នា។ នាងខ្ញុំមិនចូលចិត្តរឿង ដែលគាត់បង្ខំខ្ញុំឲ្យទៅផ្ទះសំណាក់ជាមួយគាត់ ប៉ុន្តែនោះគឺជាសេចក្ដីស្នេហា គាត់មិនដែលបង្ខំនាងខ្ញុំឲ្យធ្វើដូច្នេះម្ដងទៀតទេ នាងខ្ញុំក៏លែងគិតពីរឿងនេះតទៅទៀតដែរ។ បន្ទាប់ពីបានឆ្លងកាត់ រាត្រីទឹកឃ្មុំយប់នោះរួចមក។ នាងខ្ញុំបានបន្តការសិក្សារបស់នាងខ្ញុំ ហើយពួកយើងជួនកាលបានជួបគ្នាញ៉ាំអាហារពេលល្ងាច ឬពេលខ្លះ ក៏ជួបគ្នានៅផ្ទះណាក់ជារឿយៗ។ មួយឬពីរខែបន្ទាប់ពីថ្ងៃនៃសេចក្ដីស្រឡាញ់មក នាងខ្ញុំចាប់ផ្ដើមបាត់រដូវ។ ពេលខ្លះនាងខ្ញុំមានអារម្មណ៍អស់កម្លាំង និងមិនស្រួលខ្លួន។ នាងខ្ញុំក៏ចាប់ផ្ដើមបារម្ភ។ មិត្តភក្ដិរបស់ខ្ញុំឲ្យយោបល់ថា គួរតែទៅឱសថស្ថានទិញឧបករណ៍ពិនិត្យទឹកនោមមើល ក្រែងមានផ្ទៃពោះ។ នៅពេលនោះហើយដែលខ្ញុំបានដឹងថាខ្ញុំមានផ្ទៃពោះ។ ខ្ញុំមិនបានដឹងអ្វីសោះទាក់ទិននឹងការមានផ្ទៃពោះ ឬការពន្យារកំណើត។ នាងខ្ញុំធ្លាប់បានឮពីស្រោមអនាម័យ Number ១ ប៉ុន្តែនៅពេលដែលខ្ញុំបានប្រាប់មិត្តប្រុសរបស់ខ្ញុំឲ្យប្រើវា កាលនៅឯផ្ទះសំណាក់នាថ្ងៃនៃសេចក្ដីស្រឡាញ់នោះ គាត់បានប្រាប់ខ្ញុំថា ប្រសិនបើពួកយើងពិតជាស្រឡាញ់គ្នាមែន ពួកយើងមិនចាំបាច់ប្រើស្រោមអនាម័យទេ ហើយប្រាប់នាងខ្ញុំឲ្យឈប់បារម្ភ និងគួរតែជឿលើគាត់។ នាងខ្ញុំមានអារម្មណ៍ខ្មាសអៀនខ្លាំងណាស់ដែលនាងខ្ញុំមិនទាន់រៀបការ តែបែរជាមានផ្ទៃពោះ។ នៅពេលដែលនាងខ្ញុំប្រាប់គាត់ថា នាងខ្ញុំមានផ្ទៃពោះគាត់បែរជាខឹង។ គាត់និយាយថាគាត់លែងស្រឡាញ់នាងខ្ញុំទៀតហើយ គាត់មិនចង់បានកូនទេ ហើយថាគាត់មិនអាចផ្គត់ផ្គង់នាងខ្ញុំបានទេ។ នៅពេលនោះ នាងខ្ញុំមានអារម្មណ៍ថា កណ្តោចកណ្តែងណាស់។ នាងខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណានោះទេ ខ្ញុំបានទៅឱសថស្ថានទិញថ្នាំដើម្បីរំលូតកូន។ ខ្ញុំទទួលព័ត៌មានមិនច្បាស់អំពី របៀបប្រើប្រាស់ថ្នាំ និងផលរំខាន។ បន្ទាប់ពីខ្ញុំបានលេបថ្នាំរួច វាបានធ្វើទុក្ខខ្ញុំយ៉ាងខ្លាំង មានធ្លាក់ឈាមខ្លាំងជាច្រើនថ្ងៃ ព្រមទាំងក្ដៅខ្លួន និងឆ្លងមេរោគ។ នាងខ្ញុំបានដឹងពីប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សាអំពីជម្រើសនៅពេល មានផ្ទៃពោះ និងពន្យារកំណើត របស់អង្គការម៉ារីស្តូប តាមរយៈមិត្តភក្ដិម្នាក់ ហើយក៏បានទូរស័ព្ទទៅកាន់ប្រព័ន្ធនោះដើម្បីឲ្យដឹងថា នាងខ្ញុំគួរត្រូវធ្វើអ្វី។ អ្នកផ្តល់ប្រឹក្សាដែលប្រកបដោយភាពរួសរាយរាក់ទាក់ បានផ្តល់ប្រឹក្សាឲ្យខ្ញុំតាមទូរស័ព្ទប្រាប់ពីទីកន្លែងដែលត្រូវ ទៅដើម្បីទទួលសេវាសុខភាពប្រកបដោយសុវត្ថិភាព។ ពេលដែលនាងខ្ញុំបានទៅដល់មន្ទីរពេទ្យ ការឆ្លងមេរោគមានសភាពធ្ងន់ធ្ងររហូតដល់ធ្វើឲ្យនាងខ្ញុំចំណាយ ប្រាក់កាសអស់ច្រើន ក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ១សប្ដាហ៍។ ចាប់តាំងពីពេលនោះមក នាងខ្ញុំមានអារម្មណ៍ខ្សោយយ៉ាងខ្លាំង និងពិបាកនឹងប្រមូលផ្ដុំអារម្មណ៍។ ដោយសារតែនាងខ្ញុំត្រូវចំណាយប្រាក់កាសច្រើនសម្រាប់ការថែទាំសុខភាព នាងខ្ញុំមិនអាចបង់ថ្លៃសាលាបានទៀតទេ ដូច្នេះខ្ញុំក៏ត្រូវបោះបង់ចោលការសិក្សា។ ឥឡូវនេះនាងខ្ញុំមិនអាចបំពេញនូវសុបិនធ្វើការជាមន្ត្រីហិរញ្ញវត្ថុ នៅធនាគារបានទេ។ បច្ចុប្បន្ននាងខ្ញុំត្រូវប្រឹងប្រែងធ្វើការលក់គ្រឿងទេសក្នុងតូប តូចមួយនៅទល់មុខផ្ទះរបស់ឪពុកម្ដាយរបស់ខ្ញុំ ដើម្បីជួយទ្រទ្រង់ពួកគាត់ដែលពួកគាត់មានវ័យកាន់តែចាស់ទៅហើយ»។ លោកស្រី លីស្សាដែលជាពេទ្យឆ្មប និងអ្នកផ្ដល់ប្រឹក្សាតាមប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សាអំពីជម្រើស នៅពេលមានផ្ទៃពោះ និងពន្យារកំណើត របស់អង្គការម៉ារីស្តូប បានមានប្រសាសន៍ថា រឿងរបស់ស្រីយ៉ា គឺជារឿងកើតឡើងជាធម្មតា នៅក្នុងចំណោមយុវវ័យនាពេលបច្ចុប្បន្ននេះ។ លោកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានអារម្មណ៍អាណិតអាសូរយ៉ាងខ្លាំងចំពោះស្រីយ៉ា និងយុវនារីដទៃទៀត ពីព្រោះបើសិនជាពួកគេបានដឹងថាពួកគេមានជម្រើសនោះ ពួកគេពិតជាអាចការពារខ្លួនពួកគេពីការមានផ្ទៃពោះដែលមិនចង់បាន និងការរំលូតដែលគ្មានសុវត្ថិភាព នៅថ្ងៃនៃសេចក្ដីស្រឡាញ់។ អង្គការម៉ារីស្តូប មានប្រព័ន្ធទូរស័ព្ទផ្តល់ប្រឹក្សាអំពីជម្រើសនៅពេលមានផ្ទៃពោះ និងពន្យារកំណើត ដែលស្ត្រីអាចទូរស័ព្ទទៅដើម្បីទទួលបាននូវព័ត៌មាននិងដំបូន្មាន ក្នុងករណីដែលពួកគេមានផ្ទៃពោះ។ អ្នកអាចទូរស័ព្ទមកកាន់ប្រព័ន្ធទូរស័ព្ទនេះបានគ្រប់ពេល និងគ្រប់ទីកន្លែង ហើយអ្នកផ្ដល់ប្រឹក្សាដ៏រាក់ទាក់របស់យើងអាចជួយផ្ដល់ចម្លើយជូន អ្នកសម្រាប់សំណួរពីវិធីការពារការមានផ្ទៃពោះដែលមិនចង់បាន និងទីកន្លែងដែលផ្តល់សេវាប្រកបដោយសុវត្ថិភាព។ ព័ត៌មានអំពីស្ថានភាពរបស់លោកអ្នកនឹងត្រូវបានរក្សាជាការសម្ងាត់។ ស្រីយ៉ាមានដំបូន្មានបន្តិចបន្តួចជាចុងក្រោយទៅកាន់អ្នកអានថា៖« នាងខ្ញុំចង់ចែករំលែករឿងរបស់ខ្ញុំជាមួយស្ត្រីកម្ពុជាផ្សេងទៀត ទុកជាមេរៀន ដើម្បីកុំឲ្យជីវិតរបស់អ្នកមានភាពលំបាកលំបិនដូចជារូបនាងខ្ញុំ និងដើម្បីឲ្យអ្នកសម្រេចបាននូវសុបិនរបស់ខ្លួន។ នាងខ្ញុំចង់ប្រាប់ដល់យុវតីទាំងអស់ថា ក្នុងជីវិតរបស់យើង អ្វីៗទាំងអស់មិនមែនសុទ្ធតែកើតឡើងតាមផែនការទេ ហើយអ្នកត្រូវតែត្រៀមខ្លួន ប្រសិនបើអ្វីៗនឹងមិនដំណើរការតាមផែនការនោះ។ ស្ត្រីកម្ពុជា គួរមានភាពរឹងមាំនិងមិនត្រូវឲ្យដៃគូរបស់ពួកគេបង្ខំឲ្យរួមភេទ ឡើយ។ បើសិនជាដៃគូរបស់អ្នកពិតជាស្រឡាញ់អ្នកមែន គេនឹងរង់ចាំពីព្រោះសេចក្ដីស្រឡាញ់ពិតប្រាកដគឺអាចឲ្យគាត់រង់ ចាំបាន។ ប៉ុន្តែបើសិនអ្នកនិងដៃគូរបស់អ្នកគិតថា វាពិតជាពេលវេលាសមស្របសម្រាប់ការរួមភេទ អ្នកត្រូវច្បាស់ក្នុងចិត្តថាអ្នកបានត្រៀមខ្លួនការពារខ្លួនអ្នក កុំឲ្យមានផ្ទៃពោះដែលមិនចង់បាន និងជំងឺកាមរោគនានា។ ដើម្បីធ្វើខ្លួនជានារីឆ្លាត អ្នកត្រូវផ្ដល់អំណាចដល់ខ្លួនឯងដោយប្រាប់ខ្លួនឯងអំពីជម្រើសសុខភាព បន្តពូជ និងផ្លូវភេទរបស់អ្នក។ តាមរយៈវិធីទាំងនេះ អ្នកពិតជាអាចការពារខ្លួនអ្នក បាន និងរៀបចំផែនការសម្រាប់អនាគតដ៏ភ្លឺស្វាងនិងត្រចះត្រចង់របស់ខ្លួន ផងដែរ។

No comments:

Post a Comment